កំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ក្នុងករណីរថយន្ត១គ្រឿងសណ្តោងរ៉ឺម៉ក ជ្រុលទៅបុកនិងរថយន្តចតស្ងៀមនៅលើផ្លូវ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា បានកើតឡើងនៅវេលាម៉ោង៥និង២៥ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខការ៉ាស់សាំងតេលា ស្ថិតក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
របាយការណ៍ដដែលឲ្យដឹងថា មានរថយន្តសឺមីសណ្តោងរឺម៉កមួយគ្រឿងម៉ាកFOSO ពណ៌ស ពាកផ្លាកលេខតាកែវ 3A-1400 បើកបរពីទិសខាងជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុខាងលើបានបុករថយន្តមួយគ្រឿងទៀតម៉ាកHINO ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម3A-2767ដែលឈប់ចតលើផ្លូវជាតិ(ខូច)ពីក្រោយ ក្នុងដំណើរស្របទិសគ្នា។
ក្នុងហេតុការណ៍នេះ ក៏បានបណ្តាលអោយស្លាប់បុរសម្នាក់នៅកន្លែងកើតហេតុ និងខូចរថយន្តមួយគ្រឿងធ្ងន់ មួយគ្រឿងស្រាល៕ កែសម្រួលដោយ៖ ឌិន សុខស៊ីថា
មតិយោបល់