ខេត្តកំពង់ចាម៖ កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ស្រុកស្ទឹងត្រង់និងស្រុកបាធាយ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានរដ្ឋបាលចំហរ និងវិធានញុះញង់ នៅវេលាម៉ោងវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅស្រុកស្ទឹងត្រង់ ស្រុកជើងព្រៃនិង ស្រុកបាធាយ ខេត្តកំពង់ចាម ។
មន្ត្រីនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា៖ ជនសង្ស័យ១៧នាក់រួមមាន ១/ ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស ជាតិខ្មែរ អាយុ២៨ឆ្នាំ នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ២/ ឈ្មោះ ហួត សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៣/ ឈ្មោះ ខាន់ លីនដា ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៤/ ឈ្មោះ សេង ប៊ុនរ៉េត ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៥/ ឈ្មោះ ហាក់ ឆានុន ភេទប្រុស អាយុ១៧ឆ្នាំ ជាតិ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៦/ ឈ្មោះ ចិន ភារុណ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិប្រាសាទ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៧/ ឈ្មោះ មី រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៨/ ឈ្មោះផាន ភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៩/ ឈ្មោះ យ៉ន រដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ១០/ ឈ្មោះ មុំ សុខបាន ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ១១/ ឈ្មោះ ម៉ន និមល ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ១២/ ឈ្មោះ សម្បត្តិ កុសល ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ១៣/ ឈ្មោះសាន ឆៃណា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ១៤/ ឈ្មោះ ជា មករា ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ១៥/ ឈ្មោះ កយ វិច ភេទប្រុស អាយុ២០ឆ្នាំ ភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ១៦/ ឈ្មោះ ម៉ាន ណាវី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចាម រស់នៅ ភូមិអូរម្នីយំ ខេត្តក្រចេះ ។ ១៧/ ឈ្មោះ ម៉ាន់ ធឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ប្រភពដដែលបានបន្តថា៖ វត្ថុតាងរួមមាន ម្សៅក្រាមពណ៌សចំនួន ១៧កញ្ចប់(ធំ០១កញ្ចប់) ទូរស័ព្ទចំនួន ០៥គ្រឿង ម៉ូតូ ០៧គ្រឿង ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង ដាវចំនួន ០១ដើម និងឧបករណ៍សេពមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង១៧នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕
មតិយោបល់