ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបង្កឲ្យមានមនុស្សស្លាប់៥នាក់(ស្រី១នាក់) និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ១៧នាក់(ស្រី៣នាក់) ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ២២នាក់ នៅថ្ងៃទី២០ ខែកញ្ញានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១២លើក ។
សូមជម្រាបថា ក្នុងរយៈពេល២០ថ្ងៃនៃខែកញ្ញានេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប ១០១នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន ២៤៧នាក់ ក្នុងហេតុការណ៍កើតឡើង ១៩៣លើក ៕
មតិយោបល់