ភ្នំពេញ ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ បានចំនួន៣៥ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៥៤នាក់ (ស្រី២នាក់) ។ ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៥៤នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២៩នាក់ និងអ្នកប្រើប្រាស់២៥នាក់។
វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ រួមមាន ៖ មេតំហ្វេតាមីន(ICE) ទម្ងន់១៩៩,៦៩ក្រាម, និង២៩កញ្ចប់តូច។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន ៖ មន្ទីរ ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់ ចាប់យកice ៩,៩៥ក្រាម, បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកice ១,៧១ក្រាម, បាត់ដំបង ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ និងអនុវត្តន៍ដីកា ២ ចាប់ ២នាក់ ចាប់យកice ៤៧,៣៥ក្រាម, កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ១,៨៥ក្រាម, កំពង់ស្ពឺ ៖ អនុវត្តន៍ដីកា ២ ចាប់ ២នាក់ , កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ៩កញ្ចប់តូច, ក្រចេះ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១៣៥,១៦ក្រាម, ពោធិ៍សាត់ ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់, ស្វាយរៀង ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់, ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកice ៣,៦៧ក្រាម, រាជធានីភ្នំពេញ ៖ ជួញដូរ ៦ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១៣នាក់ ចាប់យកice ២០កញ្ចប់តូច៕
មតិយោបល់