ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ជា ជាង ស្នងការរងផែនការងារភស្តុភារហិរញ្ញវត្ថុនិងជាតំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំគណៈស្នងការ លោក លោកស្រីនាយ នាយរងការិយាល័យ ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ”ព្រះបរមរតនកោដ្ឋ”គម្រប់ខួប៧ឆ្នាំ
ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត កងប្រដាប់អាវុធទាំង៣ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ៕
សម្រួលអត្ថបទដោយ៖ អនុសេនីយ៍ទោ រឿង សុវណ្ណដែត
មតិយោបល់