ទំនាក់ទំនងការទូតរវាងប្រទេសម៉ាឡេស៊ីនិងកូរ៉េខាងជើង បានធ្លាក់ចុះដល់កម្រិតសូន្យ ហើយរហូតដល់ថ្ងៃពុធនេះ ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្រកាសបណ្តេញអគ្គរដ្ឋទូ តនៃប្រទេសបដិបក្ខ អោយចាកចេញពីប្រទេសរបស់ខ្លួន ។
មិនតែប៉ុណ្ណោះប្រទេសម៉ាឡេស៊ី បានប្រកាសបិទខ្ទប់ប្រជាពលរដ្ឋកូរ៉េខាងជើងនៅក្នុងប្រទេសម៉ាឡេស៊ី មិនអោយចាកចេញពីម៉ាឡេស៊ីនិងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង នោះទេ ហើយកូរ៉េខាងជើងក៏បានបិទផ្លូវពលរដ្ឋម៉ាឡេស៊ីនៅកូរ៉េខាងជើងមិនអោយចាកចេញ ទៅកាន់ម៉ាឡេស៊ីជាប្រទេសកំណើតនោះដែរ ។
ម៉ាឡេស៊ីរង់ចាំការឆ្លើយតបពីកូរ៉េខាងជើងពិភាក្សាទម្លាយភាពទាល់ច្រកនិងដោះស្រា យភាពតានតឹងខាងនយោបាយរវាងប្រទេសទាំងពីរ ហើយកូរ៉េខាងជើង ក៏កំពុងរង់ចាំមើល ប្រទេសម៉ាឡេស៊ីផងដែរ ក្នុងការបន្ធូបន្ថយភាពតានតឹងនេះ ។
សូមបញ្ជាក់ជូនថា ភាពតានតឹងខាងនយោបាយ និងការកាត់ផ្តាច់ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរបានកើតឡើងដោយសារតែរឿងឃាតកម្មលើលោក គីម ជុងណាម ដែល ជាបងប្រុសបង្កើតម្តាយទីទៃរបស់លោកគីម ជុងអ៊ុន ដែលជាប្រមុខដឹកនាំកំពូលរបស់ប្រទេស កូរ៉េខាងជើង ។
នៅក្នុងប្រទេសម៉ាឡេស៊ីសំណុំរឿងឃាតកម្មសម្លាប់លោកគីម ជុនណាមដែលជាបងប្រុសម្តាយទីទៃលោកគីមជុនអ៊ុនកំពុងបន្តបំពុលទំនាក់ទំនងរវាងទីក្រុងគូឡាឡាំពួនិងទីក្រុងព្យុងយ៉ាង។បន្ទាប់ពីបានបណ្តេញចេញឯកអគ្គរដ្ឋទូតកូរ៉េខាងជើងនាថ្ងៃចន្ទទី៦ខែមីនាមក នៅថ្ងៃអង្គារទី៧ខែមីនាដដែលនេះកម្លាំងប៉ូលិសម៉ាឡេស៊ីបានដាក់ពង្រាយរបាំងសន្តិសុខព័ទ្ធជុំវិញស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងកូឡាឡាំពួ។គោលដៅ គឺដើម្បីរង់ចាំចាប់ជនជាតិកូរ៉េខាងជើងចំនួន៣នាក់ដែលកំពុងលាក់ខ្លួននៅខាងក្នុងស្ថានទូតនោះ។
ចាប់តាំងពីមានអំពើឃាតកម្មសម្លាប់លោកគីមជុងណាមដែលជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោកគីមជុងអ៊ុននៅព្រលានយន្តហោះក្រុងគូឡាឡាំពួកាលពីថ្ងៃទី១៣ខែកុម្ភៈកន្លងមកទំនាក់ទំនងរវាងម៉ាឡេស៊ីនិងកូរ៉េខាងជើង មានភាពតានតឹងកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។បន្ទាប់ពីបានបណ្តេញឯកអគ្គរដ្ឋទូតកូរ៉េខាងជើងនាថ្ងៃចន្ទ ទី៦មីនាមក រដ្ឋអំណាចបានដាក់ពង្រាយកម្លាំងប៉ូលិសនិងរបាំងសន្តិសុខព័ទ្ធជុំវិញស្ថានទូតនៅថ្ងៃអង្គារ ទី៧មីនានេះដើម្បីរង់ចាំចាប់ជនជាតិកូរ៉េខាងជើងចំនួន៣នាក់ដែលកំពុងលាក់ខ្លួននៅខាងក្នុងស្ថានទូតនោះ។
មេប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ឲ្យដឹងថានៅក្នុងដំណើរការស៊ើបអង្កេតស្តីពីឃាតកម្មសម្លាប់លោកគីម ជុងណាមក្រុមអ្នកស៊ើបអង្កេតត្រូវការសួរចម្លើយលើជនជាតិកូរ៉េខាងជើងទាំង៣នាក់នាក់នោះឲ្យខានតែបាន។មេប៉ូលិសរូបនេះដដែលបានបន្ថែមនៅក្នុងសន្និសីទកាសែតថាកម្លាំងប៉ូលិសនឹងរង់ចាំនៅមុខស្ថានទូតកូរ៉េខាងជើងរហូតដល់ជនជាតិកូរ៉េខាងជើងទាំង៣រូបចេញមកក្រៅ ទោះបីជាត្រូវប្រើពេលរង់ចាំរហូតដល់៥ឆ្នាំក៏ដោយ។
សូមរំលឹកជូនថា ក្រោយឃាតកម្មសម្លាប់លោកគីម ជុងណាមរដ្ឋអំណាចម៉ាឡេស៊ីបានសង្ស័យលើជនជាតិកូរ៉េខាងជើងចំនួន៨នាក់ក្នុងនោះមាន៤នាក់បានរត់ចេញពីទឹកដីម៉ាឡេស៊ីក្នុងថ្ងៃឃាតកម្មម្នាក់ត្រូវបានរដ្ឋអាជ្ញាម៉ាឡេស៊ីដោះលែងនាសប្តាហ៍កន្លងទៅដោយរកមិនឃើញភស្តុតាងនិង៣នាក់នាក់ទៀតកំពុងលាក់ខ្លួនពួនអាត្មានៅខាងក្នុងស្ថានទូតកូរ៉េខាងជើង។
កូរ៉េខាងជើងនៅមិនទាន់មានប្រតិកម្មអ្វីតបនឹងវិធានការថ្មីរបស់ម៉ាឡេស៊ីពេលនេះទេតែបានចាត់វិធានការតបនឹងការបណ្តេញឯកអគ្គរដ្ឋទូតខ្លួនដោយហាមមិនឲ្យពលរដ្ឋម៉ាឡេស៊ីគ្រប់រូបចាកចេញពីទឹកដីកូរ៉េខាងជើងទេ។ជាការតបវិញ ម៉ាឡេស៊ីក៏បានប្រកាសចាត់វិធានការភ្លាមៗដូចគ្នានេះ៕
មតិយោបល់