កណ្ដាល ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបញ្ជូនមកកាន់អធិកាដ្ឋាននគរបាលស្រុកនិងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន ខណៈដែលជនសង្ស័យខាងលើនេះកំពុងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្នល់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ដ្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ឈ្មោះ ម៉ម ចន់រី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ និងម្នាក់ទៀតឈ្មោះ សូត្រ តារា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ។ ជនសង្ស័យទាំង២នាក់ខាងលើនេះមានទីលំនៅភូមិថ្នល់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ រីឯកជនសង្ស័យដែលរត់គេចខ្លួនឈ្មោះ សូត្រ ស្រស់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិថ្នល់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកវត្ថុងតាងដែលដកហូតបានរួមមានថ្នាំញៀនដែលប្រើប្រាស់រួចហើយមានចំនួន២កញ្ចប់ និងឧបករណ៏សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលវិហារលួងបានធ្វើការចុះល្បាតក្នុងភូមិសាស្ដ្ររបស់ខ្លួនដែលគ្រប់គ្រង ខណៈមកដល់ចំណុចកើតហេតុបានឃើញជនសង្ស័យទាំង៣នាក់ខាងលើគួរឲ្យសង្ស័យក៏ចុះទៅមើល ស្រាប់តែឃើញជនសង្ស័យកំពុងប្រើប្រាស់គ្រឿងញៀន ភ្លាមនោះក៏ចាប់ខ្លួនជនសង្ស័យបាន២នាក់រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯជនសង្ស័យម្នាក់ទៀតនោះបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ៕
ដោយៈគង់ សុងហៃ
មតិយោបល់