ខេត្តកំពង់ធំ៖ នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីនគរបាលការិយាល័យ បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ និងកងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះធ្វើពលកម្មលាងសម្អាតធូលីដី នៅបរិវេណ វិមានឯករាជ្យ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
បន្ទាប់ពីវិមានឯករាជ្យ ដែលទើបសាងសង់រួចនាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីនគរបាលការិយាល័យ បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ និងកងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួនប្រមាណ ៣០នាក់ និងរថយន្តពន្លត់អគ្គិភ័យនិងសង្គ្រោះចំនួន ០៣គ្រឿង ដើម្បីធ្វើពលកម្មបាញ់ទឹកលាងសម្អាតធូលីដី ដែលកកជាប់តាមបរិវេណមួយចំនួន នៃវិមានឯករាជ្យ ។
បញ្ហាសោភ័ណ្ឌភាពបរិស្ថាន ជាការងារអាទិភាពចាំបាច់បំផុត ដែលថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់បានការយកចិត្តទុកដាក់ កែលំអបរិស្ថានតាមរយ:ការបំផុសស្មារតី ដល់ពលរដ្ឋគ្រប់ស្រទាប់ឲ្យចូលរួមការធ្វើអនាម័យ និងសម្អាតបរិស្ថាន ដើម្បីទទួលបានផាសុកភាព ជាពិសេសការគ្រប់គ្រងកាកសំណល់សំរាមគ្រប់ប្រភេទទុកដាក់ឲ្យមានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ ។
បន្ទាប់មកលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញចុះសំណេះសំណាល ជាមួយបងប្អូន អាជីវករ ដែលប្រកបមុខរបរលក់ដូរនៅផ្សារកំពង់ធំ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីចង់ដឹងអំពីសុខទុក្ខ បញ្ហាប្រឈម របស់បងប្អូនអាជីវករ ដើម្បីលោកស្នងការ មានមូលដ្ឋាន ក្នុងការចូលរួមដោះស្រាយ ក្ដីកង្វល់ របស់បងប្អូន ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានអំពាវនាវ ដល់បងប្អូនអាជីវករ សូមចូលរួមឲ្យបានច្រើនកុះករ នៅព្រឹកថ្ងៃស្អែកត្រូវនឹងថ្ងៃ ០៩ វិច្ឆិកា ខេត្តកំពង់ធំ បានប្រារព្វពិធី បុណ្យឯករាជ្យជាតិ និងពិធីពិសាអំបុកខ្មែរ ថែ ជាតិ សាសនា ព្រះមហាក្សត្រ និងចែកជូនអំបុកដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ ពិសារ នៅសួនស្ទឹងសែន ៕
មតិយោបល់