ភ្នំពេញ ៖ កម្លាំងអធិកាដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ជនសង្ស័យម្នាក់ ជួញដូរគ្រឿងញៀន នៅចំណុចផ្លូវ១៣៤ ភូមិ៥ សង្កាត់មិត្ត ភាពខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃ១៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ ម៉ោង១០និង០០នាទី។
ជនសង្ស័យ ឈ្មោះ ឡេង សុភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិបូរីចំការស្វាយ ផ្លូវមិនចាំ លេខសង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ១គ្រឿងម៉ាក ឌូក ពណ៌ខ្មៅ ស្លាកលេខ1GR. ៦៦៤២ , ទូរស័ព្ទដៃ២គ្រឿង ម៉ាក Vi vo លេខ ០៩៧ ៥៨៥ ៩១១ និង ម៉ាក OPPO លេខ ០១១ ៣៩២ ០២១, ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ធំ, កាបូបចំនួន០១ពណ៌សុកូឡា, ប្រាក់រៀលចំនួន១០ម៉ឺន៥ពាន់រៀល និងថង់សម្រាប់ ច្រកថ្នាំញៀនមួយចំនួន។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តទឹកនោមជនសង្ស័យ រកឃើញមានសារធាតុញៀន ហើយធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕
មតិយោបល់