ភ្នំពេញ ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១៩ ខែវិច្ឆិកានេះ បានចំនួន ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣៥នាក់(ស្រី២នាក់) ។ ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង ៣៥នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២៥នាក់ និងប្រើប្រាស់ ១០នាក់ ។
វត្ថុតាងដែលចាប់សរុបក្នុងថ្ងៃទី១៩ ខែវិច្ឆិកា រួមមាន ៖ មេតំហ្វេតាមីន(ice) = ១៧,៧៣ក្រាម និង១៤កញ្ចប់តូច និងមេតំហ្វេតាមីន(wy)=១,៨៩ក្រាម ។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ៩អង្គភាព
១ / មន្ទីរ ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកice ២,០១ក្រាម ។
២ / បន្ទាយមានជ័យ ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកice ៦,៦៣ក្រាម និងwy ១,៨៩ក្រាម ។
៣ / បាត់ដំបង ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ។
៤ / កំពង់ស្ពឺ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១,៧២ក្រាម ។
៥ / កំពង់ធំ ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកice ០,២០ក្រាម ។
៦ / កំពត ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកice ៧,១៧ក្រាម ។
៧ / ពោធ៍សាត់ ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៨ / ស្វាយរៀង ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកice ៦កញ្ចប់តូច។
៩ / រាជធានីភ្នំពេញ ៖ ជួញដូរ ៣ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកice ៨កញ្ចប់តូច ៕
មតិយោបល់