រាជធានីភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈលើអនីតិជន កាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ទឹកបុរីសាន់ស៊ីម៉ិច ស្ថិតនៅក្នុង ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលខណ្ឌដង្កោបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ សាំ គ្រៀង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករបុរីសាន់ស៊ីម៉ិច មានទីលំនៅក្នុង បុរីសាន់ស៊ីម៉ិច ស្ថិតក្នុង ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ វ ល ហ អាយុ១៣ឆ្នាំ ទីលំនៅបុរីសាន់ស៊ីម៉ិច ស្ថិតនៅក្នុង ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២០និង១០នាទី ក្មេងស្រីរងគ្រោះឈ្មោះ វ ល ហ អាយុ១៣ឆ្នាំ បានដើរចេញពីផ្ទះរបស់ឈ្មោះ សុន សុភាព ភេទស្រី អាយុ ២៧ ឆ្នាំ (ជាអ្នកស្គាល់គ្នាជាមួយក្មេងស្រីរងគ្រោះ) ស្ថិតនៅក្នុង ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ដែលនៅជិតផ្ទះរបស់ខ្លួន) ។ ពេលក្មេងស្រីរងគ្រោះដើរដល់ផ្សាររាត្រី ស្ថិតនៅភូមិព្រៃសំព័រ ក៏បានជួបនឹងជនសង្ស័យ ហើយជនសង្ស័យក៏បានឲ្យលុយទៅក្មេងស្រីរងគ្រោះចំនួន ១០ដុល្លារ រួចចាប់ទាញដៃក្មេងស្រីរងគ្រោះ ចូលទៅក្នុងបន្ទប់ទឹកផ្សាររាត្រី បន្ទាប់មកជនសង្ស័យបានធ្វើសកម្មភាពរំលោភសេបសន្ថវៈ លើក្មេងស្រីរងគ្រោះបានសម្រច ០១លើក ។
លុះដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៨និង០០នាទី ក្មេងស្រីរងគ្រោះមានការឈឺចាប់ប្រដាប់ភេទយ៉ាងខ្លាំង ក៏បានរៀបរាប់ប្រាប់យាយបង្កើតរបស់ខ្លួន ។ បន្ទាប់មកយាយរបស់ក្មេងស្រីរងគ្រោះឮដូច្នេះ ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕
មតិយោបល់