ខេត្តកណ្ដាល៖ នៅព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្កកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក សេង គឹមឃន ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល និងលោកវរសេនីយ៍ទោ សួន បញ្ញាវ័ន្ត នាយរងការិយាល័យបុគ្គលិក និងសហការីបានប្រគល់ថវិកាសមាគមមិត្តនគរបាល ជូនគ្រួសារសពមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន២រូប ។
លោកវរសេនីយ៍ឯក សេង គឹមឃន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ថវិកាដែលគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្កកណ្តាល ប្រគល់ជូនគ្រួសារសពមន្ត្រីចំនួន២រូប ទី១-សពលោកអនុសេនីយ៍ឯក ប្រាក់ ទូច អត្តលេខ ១៣៣២៩ មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ទទួលមរណភាពកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដោយជំងឺក្រិនថ្លើម ទទួលបានទឹកប្រាក់ចំនួន ៦,០០០,០០០ រៀល និងទី២-សពលោកព្រិន្ទបាលឯក សួន សុវណ្ណ មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ទទួលមរណភាពកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ដោយជម្ងឺដុះសាច់ក្នុងខួរក្បាល ទទួលបានទឹកប្រាក់ចំនួន ៦,០០០,០០០រៀល ។
សរុបថវិកាទាំងអស់មានចំនួន ១២,០០០,០០០រៀល ៕
សម្រួលដោយ៖ អនុសេនីយ៍ទោ រឿង សុវណ្ណដែត
មតិយោបល់