កំពង់ឆ្នាំង៖ ស្ត្រី២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ក្រោយពីពិនិត្យធ្វើតេស្តទឹមនោមមានសារធាតុញៀន។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានចុះត្រួតពិនិត្យរដ្ឋបាល ធ្វើតេស្តទឹកនោម លើជនសង្ស័យ ២នាក់ នៅចំណុចផ្ទះជួល ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។
ជាលទ្ធផលពិនិត្យឃើញមានផ្ទុកនូវសារធាតុញៀន ជនសង្ស័យទាំង ២នាក់ មានឈ្មោះដូចខាងក្រោម ៖ ១/ សេង សុភី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួលភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ២/ ចាន់ ស្រីនិច ភេទស្រី អាយុ ១៩ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួលភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី ៕ កែសម្រួលដោយ៖ អនុ សេនីយ៍ឯក ឌិន សុខស៊ីថា
មតិយោបល់