ភំ្នពេញ ៖ ផ្ទះឈើប្រក់ស័ង្កសីទំហំ៦ម៉ែត្រx១២ម៉ែត្រ បានឆ្លងចរន្តអគ្គិសនីឆាបឆេះ បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះ អ្នកជិតខាងចំនួន៤ផ្ទះ និងឆេះបន្ទប់សាលារៀនចំនួន ២បន្ទប់ នៅវេលាម៉ោង ០១និង៥៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៤ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់នគរបាលខណ្ឌប្ញស្សីកែវបានឲ្យដឹងថា ម្ចាស់ឈ្មោះ ហាក់ គឹមនី ភេទស្រី អាយុ៦៦ឆ្នាំ មានមុខរបរៈ នៅផ្ទះ ជាប្រភេទសំណង់ ឈើប្រក់ស័ង្កសីទំហំ៦ម៉ែត្រx១២ម៉ែត្រ និងបណ្តាលឲ្យឆេះផ្ទះ១អស់ទាំងស្រុងផ្ទះទំហំ ៦ម៉ែត្រx១២ម៉ែត្រ និងឆេះរាលដាលដល់ផ្ទះចំនួន៤ផ្ទះនិងសាលារៀនចំនួន២បន្ទប់ តែពុំមានមនុស្សរបួសនិងស្លាប់ឡើយ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុនៃការឆេះនេះ គឺមកពីឆ្លងចរន្ត អគ្គិសនី ។
តាមរបាយការណ៍របស់នគរបាលខណ្ឌប្ញស្សីកែវបានឲ្យដឹងថា ក្នុងការឆេះនេះមានរថយន្តការិយាល័យអគ្គិភ័យ ចំនួន ១៨គ្រឿង ដោយប្រើប្រាស់ទឹក អស់ចំនួន ១៨ឡាន ស្មើនឹង ៧២ម៉ែត្រគូប , រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន០៥គ្រឿងមិនបានប្រើប្រាស់ទឹក , រថយន្តជំនួយក្រុម ហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ០២គ្រឿងមិនបានប្រើប្រាស់ទឹក , រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ឡាន ដោយប្រើប្រាស់ទឹកអស់ ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប , រថយន្តជំនួយសាលាខណ្ឌឫស្សីកែវចំនួន ០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រ គូប ហើយបានពន្លត់ចប់ នៅវេលម៉ោង ០២និង៣០នាទីនាយប់ថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់