សៀមរាប ៖ នៅចំណុចក្រុមទី០៦ ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានករណីជនបរទេសម្នាក់ស្លាប់ដោយសារជំងឺប្រចាំកាយ កាលពីវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។
ជនបរទេសនេះមានឈ្មោះ WEIDMANN CHRISTIAN ភេទប្រុស អាយុ ៧៧ ឆ្នាំ ជនជាតិអាល្លឺម៉ង់ កាន់លិខិតឆ្លងដែនលេខ….មានទីលំនៅ ភូមិកើតហេតុខាងលើ ។
តាមការបញ្ជាក់របស់សមត្ថកិច្ច បុរសជនជាតិអាឡឺម៉ង់រូបនេះ បានស្លាប់ដោយសារជម្ងឺប្រចាំកាយ (មហារីកពោះវៀនធំ) ហើយតាមការពិនិត្យសាកសព ពុំមានស្លាកស្នាមពាក់ព័ន្ធនិងបទល្មើសអ្វីព្រហ្មទណ្ឌអ្វីឡើយ ។
ក្រោយពីការពិនិត្យសាកសពរួច សមត្ថកិច្ចបានធ្វើការប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់