ពោធិ៍សាត់: ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងមតិចង្អុលការរបស់ លោកឧត្តមសេនីយ៍ទោសារុន ចាន់ធី ស្នងការនគរបាលខេត្ត ព្រមទាំងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារត្ន័ ស្នងការរងទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ បានចាត់ក្រុមគ្រូពេទ្យរបស់ ការិយាល័យសុខាភិបាល។
ដឹកនាំដោយ លោកវរសេនីយ៍ឯកឈុន ប៊ុនថូយ ធ្វើការដាក់ វេនគ្នាសម្រាប់អនុវត្តវិធានការបង្ការ និងទប់ស្កាត់វីរុស COVID-19ថ្មី ដែលកំពុងរីករាល ដាលនិងគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ នៅទូទាំងពិភព លោក និយាយដោយ ឡែកនៅប្រទេសកម្ពុជាយើងក៏មានអ្នកឆ្លងវីរុសនេះដែរ ដូច្នេះក្រុមគ្រូពេទ្យរបស់ស្នងការ ដ្នាននគរបាលខេត្តបានប្រើប្រាស់ទឹកអាកុលលាងសំអាតដៃ ជូនកងកម្លាំង ចាប់ពីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០តទៅ ។
ក្រុមគ្រូពេទ្យរបស់ស្នងការដ្ឋាននគរបាលខេត្ត បាននឹងកំពុងមមារញឹក ក្នុងការអនវត្តន៍ វិធាននេះព្រមទាំងអប់រំបន្ថែមឲ្យមន្ត្រីនគរបាលយើង ចេះអនាម័យនៅតាមក្រុមគ្រួសារ របស់បងប្អូនជាប្រចាំសំដៅធានាបានសុខភាពល្អ ដើម្បីការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ជូនប្រជាពលរដ្ឋ៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់