ខេត្តពោធិ៍សាត់៖ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា សម្តេចក្រឡាហោស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ .ឯកឧត្តមបណ្ឌិតអភិបាល នៃគណៈអភិបាលខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោសារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២០ លោកបានចាត់វិធានយ៉ាងតឹងរឹងបំផុតដើម្បីការពារសុខភាពកងម្លាំងនគរបាលក៏ដូចប្រជាពលរដ្ឋនៅទទូទាំងខេត្តពោធិ៍សាត់ ដោយចាត់ក្រុមគ្រូពេទ្យរបស់ស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោកឧត្តមសេនីយ៍ត្រញ៉ែម ណារត្ន័ស្នងការរងផែនការងារភស្តុភារនិងហិរញ្ញវត្ថុប្រចាំការបាញ់អាកុលសម្អាតដៃមុននិងពេលចេញទៅលំនៅដ្ឋានរបស់បងប្អូនមន្ត្រីនគរបាលបន្ទាប់ពីបំពេញការងារស្នូលរបស់ខ្លួនរួចមក ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ស្នងការក៍បានណែនាំក៏ដូចជាដាក់បទបញ្ជាមួយឲ្យគ្រប់អធិការដ្ឋាននគរបាលស្រុក.ក្រុងធ្វើការផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់ការរីករាលដាលវិរុសខូវិដ១៩ជូនប្រជាពលរដ្ឋនៅតាមទីផ្សារនិងនៅតាមមូលដ្ឋានរបស់ពួកគាត់រស់នៅអំពីការឆ្លងជម្ងឺ វីរុសខូវិដនេះដើម្បីឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ពីវិធីនៃការឆ្លងនិងវិធីការពារដោយប្រុងប្រយ័ត្នជានិច្ច ពិសេសលាងដៃនិងទឹកអាកុល.ជែល.ពាក់ម៉ាស់ឬប្រើក្រម៉ារ .លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ដើម្បីជៀសផុតពីការឆ្លង ជម្ងឺវីរុសខូវិដ១៩នេះបានទាំងអស់គ្នា៕
មតិយោបល់