ពោធិ៍សាត់ៈ ជនរងគ្រោះឈ្មោះ ជូ ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានលួចធ្វើអត្តឃាតយកខ្សែនីឡុងចងកសម្លាប់ខ្លួននៅចំណុចដើមត្របែកមានចម្ងាយពីផ្ទះ១២០ម៉ែត្រ ករណីនេះកើតឡើងនៅវេលាម៉ោង៤និង៤៥នាទីទាបភ្លឺថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ។
តាមរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះឈ្មោះ ឡុង សាលី អាយុ២១ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ជូ ចំរើន បាននិយាយស្រម៉ើស្រមៃរយៈពេលជាង១០ថ្ងៃដោយនិយាយថា(កុំភ័យៗ) ខណៈនោះម្តាយជនរងគ្រោះក៍យកគ្រូពេទ្យមកចាក់ថ្នាំព្យាបាលជនរងគ្រោះ លុះថ្ងៃកើតហេតុរូបគេ និងប្រពន្ធកូន បានបបួរគ្នាទៅដេកនៅផ្ទះបងប្រុសរបស់ខ្លួននៅភូមិឃុំខាងលើ លុះវេលាទាបភ្លឺជនរងគ្រោះបានលោតតាមបង្អួចចុះមកដីរត់សំដៅមកទិសខាងកើត ប្រពន្ធជនរងគ្រោះនឹកស្មានថាប្តីរបស់ខ្លួនរត់មកផ្ទះម្តាយក្មេងក៍សំងំដេកទៅវិញទម្រាំមេឃភ្លឺ មិនបានប៉ុន្មានផងស្រាប់ប្រជាពលរដ្ឋនៅជិតខាងប្រទះឃើញជនរងគ្រោះឈ្មោះ ជូ ចំរើន ចងកជាប់និងដើមត្របែកស្លាប់បាត់បង់ជិវិតដោយបន្សល់ទុកកូន២នាក់កំព្រានៅជាមួយប្រពន្ធ ។ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារសតិរវើរវាយចេះតែភ័យឃើញនេះឃើញនោះគួឱ្យខ្លាចទើបរត់ទៅចងកសម្លាប់ខ្លួនបែបនេះ ៕
មតិយោបល់