ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (COVID-19) ដែលកំពុងរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ សូមចូលរួមបរិច្ចាគប្រាក់បៀវត្សន៍ ចំនួន ៥០% រយៈពេល ០៦ខែ ដោយគិតចាប់ពី ខែឧសភា រហូតដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ (COVID 19)៕
មតិយោបល់