កំពង់ធំ ៖ កម្លាំងនគរបាលប៉ុស្តិ៍ផាត់សណ្តាយ បានចុះឃាត់ខ្លួនជនសង្ស័យ ម្នាក់ ប្រើហិង្សាដោយអាវុធ យកដំបងវាយគូទំនាស់ កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នៅតំបន់អូរក្លេវ ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ មានកើតករណីហឹង្សាចេតនាដោយអាវុធ (ដំបង) ។
ជនសង្ស័យឈ្មោះ ណេង នួន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ (ដាំឈូក នៅភូមិ ឃុំកើតហេតុខាងលើ ។
ជនរងគ្រោះ ហៃ ស្រី ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរដាំឈូក នៅភូមិ ឃុំ ជាមួយគ្នា របួសស្រាល ចំនួន ០២ កន្លែង នៅលើក្បាល ០១ កន្លែង និង កំភួនដៃឆ្វេង ០១ កន្លែង ។
តាមដំណើររឿងហេតុ ៖ តាមការបំភ្លឺពីជនរងគ្រោះ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ រូបនាងជាស្រីមេម៉ាយមានកូនស្រី១ អាយុ៧ឆ្នាំ នៅជាមួយយាយ។ ចំណែករូបនាងនៅដេកចាំឈូកតែម្នាក់ឯង នៅយប់ថ្ងៃកើតហេតុ រូបនាងមិនទាន់ដេកផង បើកភ្លើងអំពូលបំភ្លឺកំពុងអង្គុយវាយឈូកយកគ្រាប់នៅក្រោមដំបូលរោងតែម្នាក់ឯង ។ នៅយប់នោះ ស្រាប់តែមានមនុស្សវាយដំបូលរោងសំដៅចំក្បាលខ្លួន តែមិនត្រូវធ្ងន់ទេ ភ្លាមនោះខ្លួនក៏ស្ទុះចេញក្រៅរោងទាញបានដំបងប្ញស្សី០១ វាយតបតវិញ គឺវាយទល់មុខគ្នា ទើបឃើញមុខច្បាស់ គឺឈ្មោះ ណេង នួន ត្រូវជាបងប្អូនជីទួតមួយ ស្លៀកខោខ្មៅជើងវែង អត់អាវ ពាក់មួកគ្របមុខពណ៌លឿងការ៉ូ នាងបានស្រែកហៅប្អូនប្រុសផង និងរងដំបងផង ទើបត្រូវរបួសដូចខាងលើ ហើយជនសង្ស័យក៏រត់ចេញទៅបាត់ ។ ចំណែកប្អូនប្រុសក៏យករូបនាងទៅព្យាបាល ហើយបានមកប្តឹងនគរបាលប៉ុស្តិ៍ផាត់សណ្តាយ។
សមត្ថកិច្ចបាននាំជនសង្ស័យមកសួរនាំ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានវាយទៅលើឈ្មោះ ហៃ ស្រី ពិតប្រាដមែន ដោយមានគំនុំពីរឿងទំនាស់ព្រំប្រទល់ដីភូមិ៕
មតិយោបល់