រាជធានីភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូប នៅចំណុចមុខយានដ្ឋានជួសជុលរថយន្ត ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ កាលពីវេលម៉ោង១៤ និង០០នាទី បង្កឡើងដោយជនសង្ស័យ០២ ។
មន្ត្រីនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា៖ ជនសង្ស័យមានគ្នា០២នាក់ ៖ ១/ ឈ្មោះ សាល (គេចខ្លួន១) ។ ២/ ឈ្មោះ សុខ ដេវីត ភេទប្រុស អាយុ២២ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវ៣៤៥ ភូមិវត្តយួន សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ឃាត់ខ្លួនកាលពីវេលាម៉ោង១១ និង០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅតាមផ្លូវ១៩២៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកឯជនរងគ្រោះឈ្មោះ សុខ សារិន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល់១ សង្កាត់បឹងទណបើ១ ខណ្ឌមានជ័យ ។
សំម្ភារៈបាត់បង់៖ កាបូបស្ពាយ០១ , លុយដុល្លា ១១០០ដុល្លា , លុយខ្មែរ ៤៥០.០០០រៀល , ទូរសព្ទ័ដៃ ០២គ្រឿង ។ សម្ភារៈបន្សល់ទុក៖ ម៉ូតូ ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ ១IA-៦៦៧៨ របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
សម្រួលដោយ៖ អនុ.ទោ.រឿង សុវណ្ណដែត
មតិយោបល់