កំពត ៖ លោកឧត្តមសេនីយ៍ទោស្នងការ បានចាត់តំណាងនាំយកអំណោយសប្បុរសជន ១លាន៨០ម៉ឺនរៀល និងអង្គរ ៥០ គីឡូក្រាម ជូនគ្រួសារទីទ័លក្រមួយគ្រួសារ ដែល រស់នៅក្នុងភូមិតាងើត ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាសដែលមានជំងឺមហារីក ទើបវះកាត់ឆ្អឹងខ្នង កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ។
គ្រួសារទីទ័លក្រ ដែលបានទទួលអំណោយពីសប្បុរសជនដែលលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចាត់តំណាងរបស់លោក រួមជាមួយ លោកអធិការស្រុកបន្ទាយមាស មានប្តីឈ្មោះ សួន រឿន អាយុ៣៧ឆ្នាំ មានជំងឺមហារីក ទើបវះកាត់ឆ្អឹងខ្នង និង ប្រពន្ធឈ្មោះ ចន តន អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិតាងើត ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានថ្លែងអំណរគុណចំពោះ លោកស្រី សែម សុភី និងស្វាមី ដែលបានឧបត្ថម្ភជាថវិកា ៨០ ម៉ឺនរៀល, លោក ប៊ុន គ្រៀម ថវិកា ១ លានរៀល, លោក ឈុន អ៊ូរ អង្គរ ៥០ គីឡូក្រាម យកមកឧបត្ថម្ភជូនគ្រួសារគ្រួសារទីទ័លក្រមួយគ្រួសារនេះ តាមរយៈលោកឧត្តមសេនីយ៍ទោ ស្នងការផងដែរ៕
មតិយោបល់