ភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ និង៥នាក់បានរងរបួស ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនៅផ្ទះលក់ហ្គាស នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្តាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតរួមមានទី១ ៖ ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ), ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ), ទី៣៖ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤៖ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ) ។
ដោយឡែក អ្នករងរបួសរួមមាន ទី១៖ឈ្មោះ ប្រាក់ ឡាំហុង អាយុ៦៩ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ) របួសស្រាល, ទី២៖ឈ្មោះ លី សឿង អាយុ៤៩ឆ្នាំ ប្រពន្ធ (របួសធ្ងន់), ទី៣៖ឈ្មោះ ឡាំ សេងតាយ អាយុ១៩ឆ្នាំ ភេទប្រុស (កូន), ទី៤៖ឈ្មោះ ឡាំ គីមជូ ១៣ឆ្នាំ ភេទស្រី (កូន) និងទី៥៖ឈ្មោះ ប្រាក់ សេងគា អាយុ៣២ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) របួសស្រាល ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិអគ្គិភ័យ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦០ឡាន ស្មើនឹង១២០ម៉ែត្រគូប ។
ក្នុងនោះរថយន្តជំនួយអន្តរាគមន៍ពន្លត់ពីអង្គភាពផ្សេងមានដូចខាងក្រោម ៖ -រថយន្តក្រសួងមហាផៃ្ទចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១០ឡាន , -រថយន្តកងរាជអាវុធហត្ថ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៥ឡាន, -រថយន្តកងពលតូចលេខ70 ចំនួន៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន, – រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ៦គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន, – រថយន្តក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ៣គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ៨ឡាន, – រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៥ឡាន, -រថយន្តផ្សារទំនើបអូរឡាំព្យាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន ទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅវេលាម៉ោង ១៩និង៣០នាទី នាថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់