កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែសាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ កក្កដា ឆ្នាំ២០២០ លើកទិសដៅបន្ត និងផ្សព្វផ្សាយសេចក្តីណែនាំ លេខ០០១ ស.ណ.ន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្ត ។
ពិធីនេះក៏មានអញ្ជើញចូលពី លោក លោកស្រីស្នងការរង លោក លោកស្រីអនុប្រធានការិយាល័យកណ្តាល លោកនាយការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង/ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់