កំពង់ចាម ៖ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នៅវេលាម៉ោង១១ និង១៥នាទីនៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ មានករណីរើសគ្រាប់មិនទាន់ផ្ទុះយកមកដំបណ្តាលអោយផ្ទុះ (ស្លាប់០១នាក់និងរបួសធ្ងន់០១នាក់) ជនរងគ្រោះទី១.ឈ្មោះ យ៉ន ម៉េង ភេទប្រុស អាយុ១៦ឆ្នាំមានទីលំនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់(ស្លាប់)។
ជនរងគ្រោះទី២.ឈ្មោះ ឃ្លោក ឆ្វៀត ភេទប្រុស អាយុ១១ឆ្នាំ មានទីលំនៅភូមិបឹងការចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ (របួសធ្ងន់) ។
មូលហេតុៈអ្នកទាំងពីរដើរដាក់អន្ទាក់សត្វហើយឃើញគ្រាប់នៅក្នុងចំការ ក៏បានរើសយកមកដល់ផ្ទះហើយបានដំបណ្តាល អោយផ្ទុះតែម្តង ។ តាមការសន្និដ្ឋាន (គឺគ្រាប់B40) ៕
មតិយោបល់