ឧត្តរមានជ័យ ៖ កម្លាំងអធិការដ្ឋានក្រុងសំរោង បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ត្រង់ចំណុចភូមិថ្នល់បត់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ជនសង្ស័យដែលឃាត់ខ្លួនក្នុងប្រតិបត្តិការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី មានឈ្មោះ រ័ត្ន វិឈួយ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង និងឈ្មោះ រឿន ពិសី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ។
វត្ថុតាងដកហូតមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ហៅម៉ាទឹកក ចំនួន០១កញ្ចប់ និងម៉ូតូម៉ាកវ៉េវ ចំនួន០១ គ្រឿង ។
ចំពោះករណីខាងលើ កម្លាំងការិយាល័យជំនាញរៀបចំការកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕
មតិយោបល់