កោះកុង ៖ នាវេលាម៉ោង២២និង៥០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៩៤-៩៥ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បង្កឡើងដោយខ្លួនឯង បណ្តាលមកពីបើកបរល្បឿនលឿនត្រង់ចំណុចផ្លូវកោងរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ ។
រថយន្តរងគ្រោះម៉ាក Ford ពណ៌ស ពាក់ស្លាកលេខ រដ្ឋ០៧.២-០២១៦ បើកបរដោយឈ្មោះ មុត បូរី ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង (ស្លាប់នៅកន្លែងកើតហេតុ) ។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះអន្តរាគមន៍ និងទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះ ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់