កោះកុង ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង៨និង២០នាទី លើកំណាត់ផ្លូវជាតិ៤៨ចន្លោះគីឡូម៉ែត្រលេខ៩៧-៩៨ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
រថយន្តទី១ម៉ាកហ៊ីយ៉ាន់ដាយសណ្តោងរ៉ឺម៉ក ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-5543 និងរ៉ឺម៉កសណ្តោងពាក់ស្លាកលេខភ្នំពេញ 4A-2836 អ្នកបើកមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) ពេលចុះចំណោតបានជ្រុលចង្កូតទៅបុករថយន្ត១គ្រឿងទៀតដែលកំពុងដំណើរបញ្ច្រាសទិសគ្នា(ពីខេត្តកោះកុងទៅខេត្តកំពត) ។
រថយន្តទី២ម៉ាកម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកោះកុង 2B-8587 បើកបរដោយឈ្មោះ តឹប លេស ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ (រងរបួសស្រាល) អ្នករួមដំណើរម្នាក់ឈ្មោះ កែវ សុខា ភេទស្រី អាយុ៦២ឆ្នាំ ទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ (របួសធ្ងន់) ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចុះធ្វើអន្តរាគមន៍បញ្ជូនជនរងគ្រោះ តាមរថយន្តសង្គ្រោះទៅមណ្ឌលសុខភាពត្រពាំងរូង និងនាំយករថយន្តទាំង២គ្រឿងរក្សាទុកដើម្បីដោះស្រាយតាមច្បាប់ ៕
មតិយោបល់