DUBAI/WASHINGTON (Reuters) - កាលពីថ្ងៃអាទិត្យ មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២០ក្នុងពិភពលោក បានឯកភាពលើការពន្យារពេលការសងបំណុលរបស់ប្រទេសក្រីក្រ ដល់ពាក់កណ្តាលឆ្នាំ២០២១ វិញ ហើយនឹងរួមគ្នាគាំទ្រឱ្យមានដំណោះស្រាយរួមក្នុងការសងបំណុលរបស់ពួកគេ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំរបស់ប្រទេស G២០ ថែមទាំងគាំទ្រជាខ្លាំងដល់ស្ថាប័នផ្តល់ប្រាក់កម្ចីឯកជន ឱ្យរួមគ្នាក្នុងការផ្តួចផ្តើមរកវិធីសាស្ត្រថ្មីស្តីពី លក្ខខណ្ឌនៃការសងប្រាក់បំណុល ហើយពួកគេបាននិយាយថា ក្រុមប្រទេសទាំង២០ នឹងបន្តរកដំណោះស្រាយជូនដល់ប្រទេសក្នុងទ្វីបអាហ្វ្រិក និងប្រទេសតូចៗដទៃទៀត ដែលកំពុងជួបបញ្ហាប្រឈម ។
គំនិតផ្តួចផ្តើមស្តីពីនីតិវិធីជំនួយក្នុងការសងបំណុលរបស់G២០ គឺចាប់ផ្តើមអនុវត្តភ្លាមៗបន្ទាប់ពីការចាប់ផ្តើមឆ្លងរីករាលដាលនៃមេរោគ នាដើមរដូវស្លឹកឈើជ្រុះ ដោយបានជួយដល់ប្រទេសចំនួន៤៦ ក្នុងចំណោមប្រទេសទាំង៧៣ ដែលមានសិទ្ធទទួលបានការពន្យារពេល ដោយគិតជាទឹកប្រាក់មានចំនួន ៥.៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ ។ នីតិវិធីក្នុងការផ្តល់ជំនួយនៃការសងបំណុលនេះ គឺអនុម័តឡើងសម្រាប់បណ្តាប្រទេសទាំងនោះដើម្បីប្រយុទ្ធទៅនឹង ជម្ងឺឆ្លង និងជំនួយផ្នែកសេដ្ឋកិច្ច ៕
G20 to extend debt relief to mid-2021, pushes private sector to help
DUBAI/WASHINGTON (Reuters) - Leaders of the world’s 20 biggest economies on Sunday endorsed a plan to extend a freeze in official debt service payments by the poorest countries to mid-2021 and backed a common approach for dealing with their debt problems.
In a joint statement, Group of 20 leaders also strongly encouraged private creditors to take part in the initiative on comparable terms and said they were keeping an eye on the special challenges facing African and small island states.
The G20 debt relief initiative - launched shortly after the start of the pandemic in the spring - has helped 46 of 73 eligible countries defer $5.7 billion in 2020 debt service payments, freeing up funds for countries to fight the pandemic and shore up their economies.
មតិយោបល់