JERUSALEM (Reuters) - លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានផ្ញើសារទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកទើបនឹងជាប់ឆ្នោតលោក Joe Biden ដោយនិយាយកាលពីថ្ងៃអាទិត្យថា មិនគួរឲ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅឆ្នាំ២០១៥ ឡើងវិញទេ ដែលកិច្ចព្រមព្រៀងនេះត្រូវបានបោះបង់ចោលដោយលោកប្រធានាធិបតី Donald Trump ។
លោក Biden ដែលនឹងចូលកាន់ដំណែងនៅថ្ងៃទី២០ ខែមករា បាននិយាយថា លោកនឹងចូលរួមកិច្ចព្រមព្រៀងជាថ្មី ប្រសិនបើទីក្រុងតេអេរ៉ង់បន្តគោរពយ៉ាងម៉ឺនម៉ាត់ជាមុន ហើយនឹងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីបន្តពង្រឹងកិច្ចព្រមព្រៀងនេះ ដែលជម្រុញឲ្យមានប្រសិទ្ធិភាពបន្ថែមទៀត ដោយប្រឆាំងនឹងសកម្មភាពបង្កអស្ថេរភាពផ្សេងទៀតរបស់អ៊ីរ៉ង់ ។
កិច្ចព្រមព្រៀងរវាងមហាអំណាចពិភពលោកជាមួយអ៊ីរ៉ង់ ដែលបានព្យាយាមកំហិតកម្មវិធីនុយក្លេអ៊ែរទីក្រុងតេអេរ៉ង់ ក្នុងការទប់ស្កាត់មិនឱ្យមានការអភិវឌ្ឍអាវុធនុយក្លេអ៊ែរជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចវិញ។
ប៉ុន្តែកិច្ចព្រមព្រៀង ដែលបានបោះបង់ចោលដោយលោក Trump នៅឆ្នាំ២០១៨ មិនរិតត្បិតកម្មវិធីកាំជ្រួចផ្លោងឡើយ ហើយក៏មិនមានការរិតត្បិតការគាំទ្រដល់កងជីវពលនៅក្នុងប្រទេសអ៊ីរ៉ាក់ លីបង់ ស៊ីរី និងយេម៉ែន ដែលទីក្រុងវ៉ាស៊ីងតោនមើលឃើញថាជាការបង្កអស្ថេរភាពនៅមជ្ឈឹមបូព៌ា ៕
Netanyahu urges no return to Iran nuclear deal
JERUSALEM (Reuters) - Israeli Prime Minister Benjamin Netanyahu, in an apparent message to U.S. President-elect Joe Biden, said on Sunday there should be no return to the 2015 Iran nuclear deal abandoned by President Donald Trump.
Biden, who takes office on Jan. 20, has said he would rejoin the accord if Tehran first resumed strict compliance, and would work with allies “to strengthen and extend it, while more effectively pushing back against Iran’s other destabilising activities”.
The agreement, which world powers reached with Iran, sought to limit Tehran’s nuclear programme to prevent it from developing nuclear weapons in return for the easing of economic sanctions.
But the deal, abandoned by Trump in 2018, did not restrict Iran’s ballistic missile programme nor its support for militia in Iraq, Lebanon, Syria and Yemen, which Washington sees as destabilising to the Middle East.
មតិយោបល់