ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងចម្រុះស្រុកកំពង់លែង ដែលដឹកនាំដោយ លោកអភិបាលរងស្រុកកំពង់លែង បានចុះបង្រ្កាបបទល្មើសនេសាទ ស្ថិតនៅត្រង់ចំណុច វាលភក់ក្រម៉ាល់ដូនតី និងក្បាលកោះចោរ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
លទ្ធផលបង្រ្កាបបានរួមមាន ៖ ១- របាំងសាច់អួនចំនួន ០៧ កន្លែង មានប្រវែង៧០០ ម៉ែត្រ ។
២- លបលូចំនួន ១៤ មាត់ ។
៣- បង្គោលចំនួន ៣០០ ដើម ។
៤- ប្រលែងត្រីចំនួន ៣០ គីឡូ ។
៥- រុះរើសម្រាស់ចំនួន ០៣ កន្លែងស្មើនឹង ៤៥០ ម៉ែត្រការ៉េ ។
៦- មែកសម្រាស់ចំនួន ២០០ មែក ។
៧-បង្គោលចំនួន ៣០ ដើម ៕
មតិយោបល់