ប៉ៃលិន ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានចាត់លោកវរសេនីយ៍ទោ ជា សុផារិទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នាំយកថវិកាចំនួន ៤លានរៀលរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចូលរួមពិធីបុណ្យសពភរិយាលោកវរសេនីយ៍ទោ រី តារា នាយការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៅគេហដ្ឋានស្ថិតនៅភូមិបួរ ឃុំក្តុល ស្រុកបវេល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ជា សុផារិទ្ធ ក្នុងនាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងសោកស្តាយជាទីបំផុតចំពោះការបាត់បង់ភរិយាជាទីស្រឡាញ់របស់លោកវរសេនីយ៍ទោ រី តារា ហើយលោកវរសេនីយ៍ស្នងការរង បានចាត់ទុកការបាត់បង់ភរិយាជាទីស្រឡាញ់របស់លោកវរសេនីយ៍ទោ រី តារា គឺជាការបាត់បង់មួយដ៏ធំបំផុតសម្រាប់ក្រុមគ្រួសារទាំងមូល។
ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ជា សុផារិទ្ធ ក៏បានប្រគល់ថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ជូនលោកវរសេនីយ៍ទោ រី តារា ដើម្បីចាត់ចែងពិធីបុណ្យ និងដោះស្រាយបញ្ហាផ្សេងៗតាមតម្រូវការចាំបាច់។
សូមជម្រាបថា ភរិយាលោកវរសេនីយ៍ទោ រី តារា នាយការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទីព្រឹក ដោយរោគគាពាធ បច្ចុប្បន្នសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានស្ថិតនៅភូមិបួរ ឃុំក្តុល ស្រុកបវេល ខេត្តបាត់ដំបង៕
មតិយោបល់