ខេត្តកំពង់ចាម ៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំពង្រឹងលើការងារជំនាញ នឹងផ្សព្វផ្សាយផែនការចាំបាច់មួយចំនួន លើកិច្ចការអនុវត្តការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ។
ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរងលោកឣនុប្រធានផែន លោកលោកស្រី នាយ-នាយរងការិយាល័យ លោក-លោកស្រីនាយផ្នែកនៃផែនការងារនគរបាលព្រហ្មទ័ណ្ឌ-សន្តិសុខ-អន្តោប្រវេសន៍ និងការិយាល័យគ្រប់គ្រងសន្តិសុខឯកជន លោកនាយផ្នែកនគរបាលការពារបេតិកភ័ណ្ឌ លោកអធិការ-អធិការរង ស្រុក-ក្រុងទាំង១០ សរុបអ្នកចូលរួមមានចំនួន ២៧០នាក់ ៕
មតិយោបល់