បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នេះតាមមតិណែនាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំរបស់មង្គល ស្រុកមោងឬស្សី លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង រួមទាំងអស់លោកអនុប្រធាន សមាជិក ដោយមានការចូលរួមពីអាជ្ញាធរ ស្រុក ឃុំ ភូមិ នាំយកថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងចំនួន ២.០០០.០០០រៀល (ពីរលានរៀល) ទៅប្រគល់ជូនដល់ស្ត្រីដែលទើបសម្រាល កូនចំនួន ១០នាក់ នៅភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងឬស្សី ដែលក្នុងស្ត្រីម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀល។
ក្នុងឱកាសនេះ ក្រុមគ្រួសារស្ត្រីដែលទើបសម្រាលកូន និងបានទទួលនូវថវិកាជាមូលនិធិរបស់សម្តេចបានសម្តែងនូវទឹកចិត្តសាទរចំពោះសម្តេចក្រឡាហោម ស ខេង ដែលសម្តេចបង្កើតឡើងនូវមូលនិធិនេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ហើយក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់យ៉ាងឆាប់រហ័សពីសំណាក់ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំរបស់មង្គល ស្រុកមោងឬស្សី ៕
មតិយោបល់