សៀមរាប៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៨នឹង៣០នាទីព្រឹក កម្លាំងនគបាលប៉ុស្តិ៍កំពង់ឃ្លាំង សហការជាមួយជំនាញរដ្ឋបាលជលផលដឹកនាំដោយលោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរខេត្ត លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្ត ផ្នែក សង្កាត់ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងសហគមន៍ នេសាទកំពង់ឃ្លាំង ដល់សហគមន៍មាត់ខ្លា ស្រុកជីក្រែង ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបង្ក្រាបបាន ១៥កន្លែង ដកហូតនិងកម្ទេចចោលនៅនឹងកន្លែងរួមមានៈ បង្គោលឆ្នុកចំនួន ៣០ដើម ក្បាលបរចំនួន ០៥ របាំងសាច់រ៉ាវចំនួន ៨០០ម៉ែត្រ ចម្រឹងចំនួន ៣០០ដើម និងលែងកូនត្រី ១០គីឡូក្រាម ៕
មតិយោបល់