ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ធ្វើការប្រគល់គ្រាប់ចាស់ៗដែលសេសសល់ពីសម័យសង្គ្រាមជូនទៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា-CMAC គឺគ្រាប់ ៦០mmចំនួន ០១គ្រាប់ ស្ថិតនៅភូមិចារថ្មី ៕
មតិយោបល់