កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ លោក ឧត្តមសេនីយ៍ត្រី អ៊ុក សុខា ស្នងការរង ផែនភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើការប្រជុំផ្សព្វផ្សាយ បញ្ជីគ្រប់គ្រង ចំណូលចំណាយ ថវិការដ្ឋប្រចាំឆ្នាំ ដល់លោកអធិការនគរបាល លោកអធិការរងទទួលការងារសេនាធិការ ក្រុង-ស្រុក ទាំង08 លោកនាយ នាយរងប៉ុស្តិ៍ នគរបាល រដ្ឋបាលទាំង៨៧ និងមន្ត្រី ដោយមានការចូលរួមពី លោកនាយការិយាល័យ ចំណុះផែនភស្តុភារនិងហិរញ្ញ វត្ថុ សរុបចំនួន១៩០ នាក់ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុក សុខា ស្នងការរង បាន បញ្ជាក់ និងពន្យល់ឲដឹងថា ក្នុងការចុះលើបញ្ជី គ្រប់គ្រង ចំណូលចំណាយថវិការរដ្ឋប្រចាំឆ្នាំនេះ គឺអោយបាន ត្រឹមត្រូវ ទៅតាមការងារជាក់ស្តែង ចំពោះសកម្មភាព ការងាររបស់កងកម្លាំងយើង និងតម្រូវការចាំបាច់ក្នុង អង្គភាពប្រតិបត្តិការរបស់ខ្លួន ៕
មតិយោបល់