ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទទួលបានអញ្ជេីញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំថ្មី របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់៣ជាន់ទំហំ៤០x៣៥ម៉ែត្រ ។
ក្នុងពិធីនេះដែរក៏មានការចូលរួមពីសំណាក់អស់លោក-លោកស្រីស្នងការរង និងអស់លោក-លោកស្រីនាយការិយាល័យ ព្រមទាំងមន្ត្រីជាច្រេីនរូបទៀត។
ដោយឡែកតាមគំរោងផែនការអគារសាលប្រជុំថ្មីនេះនឹងត្រូវសាងសង់រយ:មួយឆ្នាំ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១ ។
សូមបញ្ជាក់បន្ថែមថា ចាប់តាំងពីឯកឧត្តម ស ថេត ចូលមកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមបាន យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍អង្គភាព ដូចជាការរៀបចំឡេីងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញ និងក្នុងស្នងការដ្ឋាន សាងសង់អគារថ្មីជាច្រេីនក្នុងអង្គភាព ដូចជាឃ្លាំងសម្រាប់ដាក់សម្ភារ:អគារធ្វេីការបណ្តោះអាសន្ន អគារស្នាក់នៅ និង កន្លែងញាំអាហាររួមរបស់កងកម្លាំងអន្តរាគមន៍ពិសេស អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អគារប៉ុស្តិ៍ប្រចាំការ២៤ម៉ោ ង អគារប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបានមួយចំនួនទៀត ជាពិសេសគឺការសាងសង់អគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្ពស់៩ជាន់ និងនៅថ្ងៃនេះបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំកម្ពស់៣ជាន់ថ្មី ដែលមានទីតាំងនៅខាងក្រោយអគារកម្ពស់៩ជាន់៕
មតិយោបល់