ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងជំនាញនគរបាលខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង២១និង០០នាទីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ក្នុងពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ២៩៣ ផ្លូវលេខ៥១BT ភូមិ សន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ែន រដ្ឋា ហៅថា ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ និងមានផ្ទុកសារធាតុញៀន។ ចំណែកជនរងគ្រោះឈ្មោះ សាន ស្រីមុំ ភេទ ស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១០A ផ្លូវលំ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ មុខរបរជាមេផ្ទះ ហើយបានបាត់ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខភ្នំពេញ1DH-3242 ដែលបុរសសង្ស័យខាងលួចយកទៅ។
របាយការណ៍ដដែលបានសង្ខេបឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី ជនរងគ្រោះឈ្មោះ សាន ស្រីមុំ ភេទ ស្រី អាយុ៣០ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DH-3242 មកចតទុកនៅមុខផ្ទះបងប្រុសរបស់ខ្លួន ផ្ទះលេខ២៩៣ ផ្លូវលេខ៥១BT ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ)។
របាយការណ៍បន្តថា ជនរងគ្រោះក៏បានចូលទៅអង្គុយលេងក្នុងផ្ទះបងប្រុសរបស់ខ្លួន ដោយបានទុកកូនសោរនៅជាប់ម៉ូតូ។ លុះដល់វេលាម៉ោង២៣ម៉៣០នាទី ថ្ងៃដដែលជនរងគ្រោះឈ្មោះ សាន ស្រីមុំ បានចេញមកយកម៉ូតូស្រាប់តែបាត់មិនឃើញ ទើបនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ សាន ស្រីមុំ ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំ ពន់ទី១ ឲ្យជួយស្រាវជ្រាវរកម៉ូតូរបស់ខ្លួន។
ក្រោយពីទទួលបាននូវពាក្យបណ្តឹងរួច សមត្ថកិច្ចក៏បានចុះទៅពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅកន្លែងកើតហេតុឃើញស្គាល់មុខជនសង្ស័យឈ្មោះ ម៉ែន រដ្ឋា ហៅថា ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកលួចយកម៉ូតូម៉ាកសេ១២៥ ពណ៍ខ្មៅរបស់ជន រងគ្រោះឈ្មោះ សាន ស្រីមុំ ពិតប្រាកដមែន។
លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១ម៉០០នាទី កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមាន ជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានស្រាវជ្រាវធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ែន រដ្ឋា ហៅថា នៅចំណុចផ្លូវបេ តុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ចាត់ការតាមច្បាប់តែម្តង ។ សមត្ថកិច្ចបន្ថែមថា បច្ចុប្បន្នជនសង្ស័យឈ្មោះ ម៉ែន រដ្ឋា ហៅថា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមាន ជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងបញ្ជូនទៅកាន់តុលាការ៕ ដោយ៖ អនុសេនីយ៍ឯក ឌិន សុខស៊ីថា
មតិយោបល់