មនុស្សយ៉ាងតិច៤៤នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសអេហ្សីប ដោយការវាយប្រហារបំផ្ទុះគ្រាប់បែកលើព្រះវិហារ Coptic Pope និងព្រះវិហារមួយទៀតនៅតំបន់ Palm កាលពីថ្ងៃអាទិត្យ ដោយបង្កជាកំហឹង និងការភ័យខ្លាច ក្នុងចំណោមសាសនិកគ្រិស្គ និងឈានទៅដល់ការដាក់ពង្រាយកងកម្លាំង និងប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៣ខែ ។ រដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដែលបានបង្ករបួសដល់មនុស្សជាង១០០នាក់ និងបានកើតឡើងមួយសប្ដាហ៍មុនពិធីបុណ្យ Coptic Easter ដែលសម្ដេច Pope Francis បានកំណត់ថ្ងៃធ្វើទស្សនកិច្ចក្នុងប្រទេសអេហ្ស៊ីបនៅចុងខែនេះ ។ នេះជាការវាយប្រហារលើសាសនាជនជាតិភាគតិច នាពេលចុងក្រោយនេះ ដោយការបង្កើនការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាម និងបញ្ហាប្រឈមរបស់ប្រធានាធិបតី Abdel Fattah al-Sisi ដែលបានសន្យាការពារសាសនិកជនជាតិភាគតិចនេះ ជាផ្នែកមួយនៃយុទ្ធនាការរបស់លោក ប្រឆាំងនឹងក្រុមជ្រុលនិយម ។ ក្រសួងសុខាភិបាលបាននិយាយថា ការបំផ្ទុះលើកទី១កើតឡើងនៅក្នុងទីក្រុង Tanta ស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង Cairo ដោយបង្កការបំផ្លិតបំផ្លាញនៅក្នុងដងវិថី George Church អំឡុងពេលព្រឹត្តិការណ៍ Palm Sunday ដោយសម្លាប់មនុស្ស២៧នាក់ និងរបួសយ៉ាងតិច៧៨នាក់ ។ ការបំផ្ទុះលើកទី២ កើតឡើងនៅពេលប៉ុន្មានម៉ោងក្រោយមកទៀត នៅទីក្រុង Alexandria ដោយវាយប្រហារលើព្រះវិហារ Saint Mark’s សម្លាប់មនុស្សអស់១៧នាក់ រួមមានមន្ត្រីប៉ូលីសចំនួន៣នាក់ និងរងរបួស៤៨នាក់ ។
– ប្រធានាធិបតីអេហ្សីប Sisi បញ្ជាឲ្យពង្រាយកងទ័ពក្រោយពីការបំផ្ទុះគ្រាប់បែកក្នុងព្រះវិហារ
ការិយាល័យប្រធានាធិបតីបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រធានាធិបតីអេហ្សីប លោក Abdel Fattah al-Sisi បានបញ្ជាឲ្យដាក់ពង្រាយកងកម្លាំងយោធាទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ ក្រោយពីមនុស្ស៤៣នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារបំផ្ទុះគ្រាប់បែកលើព្រះវិហារចំនួន២ ។ ការិយាល័យរបស់លោក បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ប្រធានាធិបតី Abdel Fattah al-Sisi មេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធ បានបញ្ជាដល់ បណ្ដាអង្គភាពទាំងអស់នៃយោធា ឲ្យដាក់ពង្រាយជាបន្ទាន់ និងជួយលើកតម្កើងនគរបាល ដើម្បីរក្សាសន្តិភាពនៅតាមកន្លែងសំខាន់ៗ តាមបណ្ដាខេត្តទាំងអស់នៃសាធារណៈរដ្ឋអេហ្ស៊ីប ៕
មតិយោបល់