ប៉ៃលិន ៖ នៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរេចង្កូតបុកដើមឈើ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ នៅចំណុចភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យរងរបួសធ្ងន់-ស្រាលចំនួន៦នាក់/អង្គ ។
អ្នកបើកបរឈ្មោះ សែម បុរី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបររថយន្តម៉ាកកាមរីហើម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 2A-2434 (រងរបួសស្រាល) ។ ចំណែករថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។
ក្នុងរថយន្តមានព្រះសង្ឃចំនួន ០៥អង្គ រួមដំណើរជាមួយគង់នៅវត្តដងទង់ ភូមិស្រែខាងជើង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត៖
១.ព្រះនាម សែន ស៊ិនដារ៉ូ ព្រះជន្ម ៣៤វស្សា រងរបួសបាក់កដៃស្តាំ
២.ព្រះនាម ត្រេន ព្រះជន្ម ៣១វស្សា របួសបែកមុខខាងស្តាំ
៣.ព្រះនាម ត្រាវ ព្រះជន្ម ៣៣វស្សា (របួសស្រាល)
៤.ព្រះនាម វែង ព្រះជន្ម ៣៤វស្សា (របួសធ្ងន់)
៥.ព្រះនាម ឡុង ព្រះជន្ម ៣២វស្សា (របួសធ្ងន់) ។
មូលហេតុនៃការគ្រោះថ្នាក់បណ្ដាលមកពី កត្តាមនុស្ស (អ្នកបើកបរ បើកបរក្នុងស្ថានភាពងងុយដេក និងខ្វះការប្រុងប្រយ័ត្ន) ។
បច្ចុប្បន្ន ព្រះសង្ឃ៥អង្គខាងលើ ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕
មតិយោបល់