WASHINGTON (Reuters) - កាលពីថ្ងៃអង្គារ៍ អគ្គសេនាធិការចម្រុះនៃកងទ័ពអាមេរិក ដែលជាប្រមុខនៃអង្គភាពកងទ័ពនានា បានចេញនូវសាររួមគ្នាដ៏កម្រមួយទៅកាន់យោធាថា កុប្បកម្មដោយប្រើអំពើហឹង្សា កាលពីសប្តាហ៍មុន គឺរំលោភទៅនឹងដំណើរការរដ្ឋធម្មនុញ្ញ និងជាការបំពានច្បាប់របស់អាមេរិក ។
សារនេះបានបំបែកភាពស្ងាត់ស្ងៀមជាង០១សប្តាហ៍របស់មេដឹកនាំយោធា បន្ទាប់ពីមានការសម្រុកចូលដោយបំពានទៅក្នុងវិមានរដ្ឋសភាពីសំណាក់ក្រុមអ្នកគាំទ្រលោកប្រធានាធីបតីDonald Trump ដែលធ្វើឱ្យសមាជិកសភាជន្លៀសទៅរកកន្លែងលាក់ខ្លួន និងធ្វើឲ្យមនុស្ស០៥នាក់បានបាត់បង់ជីវិត។
ខណៈពេលដែលសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួនរបស់លោក Trump រួមមានលោក Chris Miller ជារដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី ក៏បានថ្កោលទោសទៅលើអំពើហឹង្សាដែលបានកើតឡើងនោះផងដែរ ឧត្តមសេនីយ៍ជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលជានាយអគ្គសេនាធិការចម្រុះលោក Mark Milley គឺមិនបានថ្លែងអ្វីនោះទេមកដល់ពេលនេះ ៕
In rare joint message, top U.S. military leaders condemn Capitol riot
WASHINGTON (Reuters) - The U.S. military’s Joint Chiefs of Staff, the uniformed leaders of the different military branches, on Tuesday put out a rare joint message to service members saying the violent riots last week were an assault America’s Constitutional process and against the law.
The message breaks nearly a week of silence by the military leaders after the assault on the Capitol by supporters of President Donald Trump sent lawmakers into hiding and left five people dead.
While a number of Trump’s cabinet members, including acting Defense Secretary Chris Miller, had condemned the violent storming, the top U.S. general, Chairman of the Joint Chiefs of Staff General Mark Milley, had been silent until now.
មតិយោបល់