SEOUL (Reuters) - កាលពីថ្ងៃពុធ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានអំពាវនាវឱ្យបង្កើនអំណាចយោធាជាអតិបរមា និងបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែដើម្បីការពារកុំឱ្យមានសង្គ្រាម ខណៈដែលសមាជគណបក្សកាន់អំណាចដ៏កម្រមួយបានឈានដល់ទីបញ្ចប់បន្ទាប់ពីការពិភាក្សាគោលនយោបាយរយៈពេល៨ថ្ងៃ ។
សមាជគណបក្សលើកទី៨ បានធ្វើឡើងមិនដល់០២សប្តាហ៍ មុនពេលដែលប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Joe Biden ចូលកាន់តំណែង និងកំឡុងពេលដែលមានការរាំងស្ទះដែលអូសបន្លាយពេលនៅក្នុងកិច្ចចរចា មានគោលបំណងដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង ជាថ្នូរនឹងការបន្ធូរបន្ថយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ៕
KCNA បានដកស្រង់ប្រសាសន៍របស់លោក Kim Jong Un ដែលបានថ្លែងក្នុងការបិទសមាជប្រជុំថា“យើងត្រូវតែធ្វើអី្វ ទាំងអស់ ដែលពួកយើងអាចធ្វើបានក្នុងការបង្កើនសមត្ថភាពនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់សង្គ្រាមបន្ថែមទៀតនៅពេលដែលយើងកសាងសមត្ថភាពយោធាដ៏ខ្លាំងបំផុត” ។
កាលពីសប្តាហ៍មុនលោក Kim Jong Un បាននិយាយថា រូបលោកនឹងបង្កើនសមត្ថភាពយោធាដើម្បីការពារប្រទេសឱ្យ កាន់តែប្រសើរ និងអំពាវនាវឱ្យមានការ “លើកកម្ពស់សមត្ថភាពការពារប្រទេសឱ្យបានកាន់តែប្រសើរជាងនេះ” ៕
North Korea’s Kim urges stronger military capabilities as party congress ends
SEOUL (Reuters) - North Korean leader Kim Jong Un called for maximum military power and greater nuclear war deterrence, state news agency KCNA reported on Wednesday, as a rare ruling party congress came to a close after eight days of policy discussions.
The Eighth Party Congress comes less than two weeks before U.S. President-elect Joe Biden takes office and amid a prolonged gridlock in talks aimed at ending the North’s nuclear and missile programmes in return for U.S. sanction relief.
“We must do everything we can to increase nuclear war deterrence even further as we build the strongest military capability,” KCNA quoted Kim as saying at the conclusion of the congress.
Kim said last week he would expand military capabilities to better defend the country and called for “placing state defence capabilities on a much higher level”.
មតិយោបល់