NEW YORK/WASHINGTON (Reuters) កាលពីថ្ងៃអង្គារ៍ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា យើងបានលុបចោលរាល់ការធ្វើដំណើរទាំងអស់របស់មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ដោយក្នុងនោះក៏រួមមានគម្រោងទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់លោកស្រី Kelly Craft ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិផងដែរ។
បើតាមគម្រោងលោកស្រីCraft នឹងត្រូវធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ គឺស្របពេលដែលចិនព្រមានភ្លាមៗថា ទីក្រុងវ៉ាស៊ីនតោនគឺកំពុងប្រឡែងលេងជាមួយភ្លើង។
នៅថ្ងៃអង្គារ៍ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកMike Pompeo បាននិយាយថា រាល់ការធ្វើដំណើរក្នុងសប្តាហ៍នេះគឺត្រូវបានលុបចោលទាំងអស់ ក្នុងនោះក៏មានការធ្វើដំណើររបស់លោកផ្ទាល់ផងដែរទៅកាន់អឹរ៉ុប ដោយសារតែការផ្ទេរអំណាចដល់លោកBiden នាពេលខាងមុខ។
ក៏ប៉ុន្តែមន្ត្រីការទូតរបស់អ៊ឺរ៉ុប និងបុគ្គលដទៃទៀតដែលស្និទ្ធទៅនឹងបញ្ហានេះបាននិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេសLuxembourg និងមន្ត្រីជាន់ខ្ពស់របស់សហភាពអ៊ឺរ៉ុប បានបដិសេធរួចមកហើយដែរ ពីជំនួបជាមួយលោកPompeo ក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់អ៊ឺរ៉ុបក្នុងសប្តាហ៍នេះ ៕
Citing Biden transition, U.S. cancels U.N. envoy’s trip to Taiwan
NEW YORK/WASHINGTON (Reuters) - A cancellation of all travel by the U.S. State Department this week includes a planned visit to Taiwan by U.S. Ambassador to the United Nations Kelly Craft, a State Department spokeswoman said on Tuesday.
Craft had been due to visit Taiwan from Wednesday to Friday, prompting China to warn that Washington was playing with fire. Secretary of State Mike Pompeo said on Tuesday that all travel this week had been canceled, including his own trip to Europe, as part of the transition to the incoming Biden administration.
But European diplomats and other people familiar with the matter said Luxembourg’s foreign minister and top European Union officials had declined to meet with him during his planned European trip this week.
មតិយោបល់