ភ្នំពេញ ៖ ដោយទទួលបានការឯកភាពពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានដឹកនាំកម្លាំងក្រុមប្រតិបត្តិការ ដោយមានចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ឆែកឆេរ និងបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ ដែលជ្រកក្រោមស្លាកអ៊ីនធើណេត២៤ម៉ោង មានទីតាំងដូចខាងក្រោម ៖
១. យីហោ Net7777 ស្ថិតនៅផ្ទះលេខ៨៦បេ ផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
២. ស្ថិតនៅផ្ទះលេខ ៤៥D ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន
៣. ស្ថិតនៅផ្ទះលេខ ៨៣បេអឺសូន្យ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជាលទ្ធផល នៃប្រតិបត្តិការខាងលើ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានធ្វើការឃាត់ខ្លួនមនុស្សចំនួន២០នាក់ ស្រី០៤នាក់ និងចាប់យកវត្ថុតាងមួយចំនួន ហើយបាននាំមកកាន់នាយកដ្ឋានដើម្បីបន្តនីតិវិធី ៕
មតិយោបល់