កំពង់ឆ្នាំង ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកកំពង់ត្រឡាច បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី បង្ក្រាបករណីជួញដូរនិង ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចកន្លែងធ្វើសំណង់ ស្ថិតនៅក្នុងភូមិច្រករមៀត ឃុំអូរឫស្សីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការនៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង១៦និង០០នាទី កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទី១/ឈ្មោះ ម៉ុត ហ៊ុន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ រស់នៅភូមិថ្មស ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង(ជាប់ពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់) និងទី២/ឈ្មោះ មាស សារ៉ាដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ជាប់ពីបទប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់) ។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន១កញ្ចប់ ទូរសព្ទ័ដៃ១គ្រឿង និងឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅកាន់ការិយាលយ័ជំនាញខេត្តចាត់ការបន្ត ៕
មតិយោបល់