បាត់ដំបង ៖ នៅថ្ងៃព្រហស្បតិ៍ ០១កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង៤០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានអនុវត្តដីការបង្គាប់អោយនាំខ្លួនលេខ១១០១ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរ គីម ហេង នៃសាលាដំបូងខេត្តបាត់ដំបង ទៅលើជនជាប់ចោទឈ្មោះ ទិត្យ ចាន់រិទ្ធ (ហៅ ជ្រូក) ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្ថាពរ១ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ពីបទប៉ុនប៉ងលួច។
កម្លាំងជំនាញបានបន្តអនុវត្តដីកាឲ្យចាប់ខ្លួនមួយទៀតលេខ ៨១៩ ត/ព្រះ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរ ហុង ទិត្យមល្លិកា នៃសាលាដំបូងខេត្តបាត់ដំបង ទៅលើជនជាប់ចោទដដែលឈ្មោះ ទិត្យ ចាន់រិទ្ធ (ហៅ ជ្រូក) ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្ថាពរ១ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ក្រោយអនុវត្តរួច ជនជាប់ចោទខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់