ភ្នំពេញ ៖ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន ! ជនសង្ស័យចំនួន ៣៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ២០ករណីទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមករានេះ ។
ក្នុងចំណោមជនសង្ស័យទាំង ៣៦នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ១៧នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ១៩នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែមករា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៣,៧៧ក្រាម និង៣២កញ្ចប់តូច ។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ៩អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៦ក្រាម។
៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៨០ក្រាម។
៥ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១កញ្ចប់តូច។
៦ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកice ៤កញ្ចប់តូច។
៧ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកice ៨កញ្ចប់តូច។
៨ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកice ២កញ្ចប់តូច។
៩ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកice ១៧កញ្ចប់តូច។
កងរាជអាវុធហត្ថ : ១អង្គភាព
១ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកice ១,៨១ក្រាម ៕
មតិយោបល់