កំពង់ចាម ៖ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹក ថ្ងៃ ទី១៦ ខែមករា ឆ្នាំ ២០២០ ដោយ ទទួល បាន ការចង្អុល ការណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ ការរៀបចំសណ្ដាប់ធ្នាប់នៅចំណុះផ្សារផ្អាវ ស្រុក បាធាយ ខេត្តកំពង់ចាម ព្រមទាំងបានផ្សព្វផ្សាយ ណែនាំ និងសុំការសហការ យោគយល់ពីបងប្អូនអាជីវក រផ្សារ ចំពោះ ការរៀបចំសណ្ដាប់ធ្នាប់ ការដាក់លក់លេីចំណីផ្លូវ ដែលផ្ដេីមចេញឲ្យមានកក់ស្ទះ និងគ្មានសណ្ដាប់ធ្នាប់ ហេីយអាចបង្ករឲ្យមានគ្រោះថ្នាក់ផ្សេងៗថែមទៀត ផងដែរ ។
ក្នុង ឱកាស នោះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ក៏បានណែនាំបន្ថែមដល់បងប្អូនអាជីវករ ឲ្យ មានប្រុងប្រយ័ត្ន បង្ការ និងទប់ស្កាត់ឲ្យបានខ្ពស់ បំផុត ចំពោះគ្រោះអគ្គិភ័យដែលកើតឡើងដោយថាហេតុណាមួយ នោះ ៕
មតិយោបល់