ភ្នំពេញ ៖ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន ! ជនសង្ស័យចំនួន៣២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១១ករណីទូទាំងប្រទេស នៅថ្ងៃទី១៦ខែមករានេះ ។
ក្នុងចំណោមជនសង្ស័យទាំង៣១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ១៦នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន១៥នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) = ៩,២៩ក្រាម និង៥០កញ្ចប់តូច។
លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាលជាតិ : ៧អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកice ១,៧៧ក្រាម។
២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ៣ ចាប់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។
៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកice ០,៨៨ក្រាម។
៤ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ២កញ្ចប់តូច។
៥ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៣នាក់ ចាប់យកice ៤២កញ្ចប់តូច។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។
៧ / ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកice ៥,៩៨ក្រាម។
កងរាជអាវុធហត្ថ : ២អង្គភាព
១ / សៀមរាប ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកice ០,៦៦ក្រាម។
២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ៣កញ្ចប់តូច៕
មតិយោបល់